Image Not Found!
ហាត់យោហ្គាដើម្បីសុខភាពល្អ និងសនិ្តភាពផ្លូវចិត្ត

វគ្គបណ្តុះបណ្តាលគ្រូ

 

ក្នុងតួនាទីជាប្រធានគ្រប់គ្រងគម្រោងក្រុមហ៊ុន SSPG Group លោក សែន បញ្ញា ស្ថាបត្យករវ័យក្មេងដែលបានបញ្ចប់ការសិក្សាលើជំនាញស្ថាបត្យកម្ម និងនគរូបនីយវិទ្យានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ កាលពីឆ្នាំ២០០៩ បានលើកឡើងថា ស្ថាបត្យករខ្មែរទាំងអស់មុនពេលចាប់ផ្តើម ឌីហ្សាញ អ្វីមួយគួរតែគិតគូរពីការច្របាច់បញ្ចូលនូវអត្តសញ្ញាណស្ថាបត្យកម្មខ្មែរទៅក្នុងស្នាដៃរបស់ខ្លួន។

លោក សែន បញ្ញា ជានិស្សិតធ្លាប់ទទួលបានជ័យលាភីលេខ១ ក្នុងការប្រឡងប្រណាំងរៀបចំប្លង់អភិវឌ្ឍន៍តំបន់ពេជ្រនិល ដែលឧបត្ថម្ភដោយក្រុមហ៊ុន AZ Group ក្នុងឆ្នាំសិក្សា ២០០៨-២០០៩។

កាលពីពេលថ្មីនេះលោកបានផ្តល់បទសម្ភាសជាមួយលោក ស៊ីវ ម៉េង អ្នកយកព័ត៌មានផ្នែកអចលនទ្រព្យនៃកាសែត «កម្ពុជាចុងសប្តាហ៍» អំពីបទពិសោធនិងការយល់ឃើញថ្មីៗ របស់លោកទាក់ទងទៅនឹងស្ថានភាពវិស័យស្ថាបត្យកម្មនៅកម្ពុជា។

តើលោកចាប់ផ្តើមបំពេញការងារទាក់ទងនឹងវិស័យស្ថាបត្យកម្មចាប់តាំងពីពេលណាមក?

ខ្ញុំបានចាប់ផ្តើមធ្វើការងារតាំងពីកំពុងសិក្សា ពោលគឺសិក្សាបណ្តើរធ្វើការបណ្តើរ មុនពេលខ្ញុំសហការជាមួយបងប្រុសខ្ញុំបើកក្រុមហ៊ុន SSPG Group ឡើងកាលពីឆ្នាំ ២០១០។

តើលោកគិតថា វិស័យស្ថាបត្យកម្មនៅកម្ពុជាមានការវិវត្តដូចម្តេចក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ?

ខ្ញុំគិតថា វិស័យស្ថាបត្យកម្មនៅកម្ពុជា មានការរីកចម្រើនច្រើនក្នុងរយៈពលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសធនធានមនុស្សពីមួយជំនាន់ទៅមួយជំនាន់លើផ្នែក ព័ត៌មានវិទ្យា និងចំណេះដឹងថ្មីៗទាក់ទងនឹងការឌីហ្សាញ។ ភាពរីកចម្រើននៃវិស័យ ស្ថាបត្យកម្ម នៅក្នុងប្រទេសកម្ពុជាដែលយើងមើលឃើញនាពេលនេះមានដូចជាគម្រោង Riviera ដែលមានអាងទឹកប្រវែង ២០០ ម៉ែត្រនៅពីលើអគារ សំណង់អគារកាណាឌីយ៉ា និង អគារវឌ្ឍនៈជាដើម។ អគារវឌ្ឍនៈ ជាអគារមួយដែលមានភាពលេចធ្លោ និងអស្ចារ្យសម្រាប់ផ្នត់គំនិតនៃការឌីហ្សាញ។

តើស្ថាបត្យករមានតួនាទីសំខាន់បែបណានៅក្នុងការសាងសង់?

ស្ថាបត្យករ មានតួនាទីសំខាន់ណាស់សម្រាប់ការសាងសង់អគារមួយ ព្រោះស្ថាបត្យករគឺជាអ្នកមានគំនិតច្នៃប្រឌិតគូរអ្វីដែលថ្មីៗ ធ្វើឲ្យមានភាពទាក់ទាញឲ្យគេស្រឡាញ់ចូលចិត្ត និងចង់រស់នៅក្នុងអគារ ឬផ្ទះណាមួយ។ ស្ថាបត្យករត្រូវតែមានជំនាញគូរដោយដៃ និងត្រូវព្យាយាមរៀនដោយខ្លួនឯង ពិសេសបង្កើតអ្វីដែលថ្មីសម្រាប់ស្នាដៃផ្ទាល់ខ្លួន។