Image Not Found!
ហាត់យោហ្គាដើម្បីសុខភាពល្អ និងសនិ្តភាពផ្លូវចិត្ត

កម្មវិធីសិក្សា

 

ថ្នាក់អាស្តាំងហ្គា

អាស្តាំងហ្គា ជាឈ្មោះថ្នាក់យោហ្គាមួយប្រភេទដែលកើតចេញ ពីគ្រូយោគៈឈ្មោះថា ផាថាពីចយ ដែលមានដើមកំណើតនៅម៉ាយសរប្រទេសឥណ្ឌា។​

ថ្នាក់នេះ គឺហាត់យ៉ាងខ្ចាប់ខ្ជួនទៅលើអនុក្រម ៣ យ៉ាងគឺ៖

 

ទី១ ឌ្រិស្ទិ ការប្រើប្រាស់ចក្ខុវិញ្ញាណសម្លឹងឱ្យត្រឹមត្រូវតាមក្បូនខ្នាតកំណត់មកនៅក្នុងពេលហាត់នោះ។

ទី២ វិញ្ញ៉ាសា ជាចលនាជំហានបញ្ចប់ ក្បាច់ចាស់ មុនឈានចាប់ផ្តើមក្បាច់ថ្មី​ទៀត ហើយក្នុងក្បាច់នីមួយៗតម្រូវឱ្យប្រើដង្ហើមយ៉ាងស៊ីចង្វាក់ជាមួយចលនាក្នុងក្បាច់នីមួយៗនោះ។

ទី៣ បាន់ដា​ ជាចង្វាក់នៃការប្រឹងច្របាច់សាច់ដុំសំខានៗ ក្នុងរាងកាយ ព្រមទាំងការប្រើប្រាស់ដង្ហើម ដើម្បីជំរុញថាមពលឱ្យដើរបានសព្វក្នុងប្រព័ន្ធរាងកាយទាំងមូល។​

ប្រភេទថ្នាក់នេះ គឺហាត់ខ្លាំង និងសាកសមជាមួយសិស្សចូលចិត្តលំហាត់ប្រាណបែបខ្លាំងៗ។ ថ្នាក់នេះតម្រូវឱ្យសិស្សហាត់តាមលំដាប់លំដោយតាមឈ្មោះនៃក្បាច់ជាទំនៀមតាមក្បាច់គ្រូដើមរៀងរាល់ថ្ងៃដដែៗ រហូតដល់សិស្ស អាចហាត់ដោយខ្លួនឯងបាន ហើយគ្រូប្រចាំថ្នាក់នឹងចូរទៅចាំជួយកែសិស្សខ្លះៗ តែប៉ុណ្ណោះ ក្នុងពេលសិស្សកំពុងហាត់នោះ។

(ថ្នាក់ដែលសិស្សហាត់ដោយខ្លួនឯងនេះគេហៅឈ្មោះថ្នាក់មួយប្រភេទទៀតថា ថ្នាក់ម៉ាយសរ)។

 

ចំណាំៈ  ចំពោះស្ត្រីកំពុងមានវដ្ដដូវ គូរសម្រាកហាត់ រហូតដល់អស់ថ្ងៃមានវដ្តរដូវនោះ។​ ថ្នាក់នេះ ល្អណាស់សម្រាប់មនុស្សក្នុងបឋមវ័យ និង​មជ្ឈឹមវ័យ ដែលមានរាងកាយមាំមួន និងរហ័សរហួន។

 

ថ្នាក់ហ្វ្លូ

ថ្នាក់ហ្វ្លូ ហាត់មានបីដំណាក់កាល

  • ដំណាក់កាលទី១  ចាប់ផ្តើមដោយការកំដៅសាច់ដុំយឺតៗ
  • ដំណាក់កាលទី២  បង្កើនល្បឿនចលនាក្បាច់យ៉ាងសកម្ម ព្រមជាមួយនិងចលនាដង្ហើមដ៏មានថាមពល ប្រកបដោយភាពរស់រវើកពីក្បាច់មួយទៅកាន់ក្បាច់មួយទៀត
  • ដំណាក់កាលទី៣  គឺធ្វើក្បាច់មានសកម្មភាពយឺតៗ ឡើងវីញ ដើម្បីសម្រួលរាងកាយ អារម្មណ៍ និងចិត្តឱ្យបានសម្រាកយ៉ាងបរិបូណ៏។

 

ចំណាំៈ  ចំពោះស្ត្រីកំពុងមានវដ្ដដូវ គូរសម្រាកហាត់ រហូតដល់អស់ថ្ងៃមានវដ្តរដូវនោះ។​

ថ្នាក់នេះ ល្អណាស់សម្រាប់សិស្សស្ថិតក្នុងបឋមវ័យ និង​មជ្ឈឹមវ័យ ដែលមានរាងកាយមាំមួន និងរហ័សរហួន។

 

ថ្នាក់អាលជ្ជមែន

ថ្នាក់នេះ រៀនពីរបៀបចូរទៅក្នុងក្បាច់ កាន់ក្បាច់ និងចេញពីក្បាច់យ៉ាងប្រុងប្រយ័ត្ន  ប្រិតប្រៀង ត្រឹមត្រូវ ពិស្តារ តាមក្បួនខ្នាតក្បាច់  ទៅលើប្រព័ន្ធសាច់ដុំ ប្រព័ន្ធឆ្អឹង ប្រព័ន្ធដង្ហើម និងប្រព៍ន្ធប្រសាទ ក្នុងរាងកាយទាំងមូលយ៉ាងលំអិត។​

ចំណាំៈ​   ថ្នាក់នេះល្អណាស់សម្រាប់​សិស្សដំបូង រឹតតែពិសេសជាមួយសិស្សធ្លាប់មានបញ្ហារបួសស្នាមទៅលើផ្នែកណាមួយនៃរាងកាយ និងមនុស្សស្ថិតនៅក្នុងមជ្ឈិមវ័យ និង​​​ បច្ចឹមវ័យ។​

 

បញ្ជាក់ៈ​   អំពីកម្រឹតថ្នាក់

ថ្នាក់កម្រឹតដំបូងៈ

សម្រាប់សិស្សថ្នាក់ដំបូង រៀនពីរបៀបដកដង្ហើម ដាក់ដៃ ដាក់ជើង ក្នុងពេលចូលក្បាច់ កាន់ក្បាច់ និងចេញពីក្បាច់ ហើយមានចលនាក្បាច់មួយៗ យឺតៗ។

ថ្នាក់កម្រឹតមធ្យមៈ

សម្រាប់សិស្សមានបទពិសោធជាមួយថ្នាក់ដំបូងមួយចំនួនកន្លងមក មានការប្រើថាមពលចូលទៅក្បាច់ កាន់ក្បាច់ និងចេញពីក្បាច់ យ៉ាងសកម្ម។

ថ្នាក់កម្រឹតខ្ពស់ៈ  

សម្រាប់សិស្សមានបទពិសោធច្រើនជាមួយថ្នាក់ផ្សេងៗទៀតដទៃទៀត កន្លងមក។ ថ្នាក់នេះហាត់លំបាកជាងថ្នាក់កម្រឹតដំបូង និងកម្រឹតមធ្យម។

 

សូមអ្នកទាំងអស់គ្នាមានសុខភាពល្អជានិរន្តតទៅ។

 

សូមអរគុណ!!!